បច្ចេកទេសចិញ្ចឹ​មមាន់អោយបានទិន្នផលខ្ពស់


ដើម្បីចិញ្ចឹមមាន់កុំអោយងាយឈឺងាប់កសិករត្រូវអនុវត្តន៍គោលការណ៏៦ចំនុច៖
១ ការជ្រើសរើសពូជ
 -ធន់និងជំងឺ
 -មិនរើសចំណី
 -កូនច្រើនក្នុង១សំបុក
-មាឌធំ
 -ពូកែចិញ្ចឹមកូន
២ ទីធ្លានិងទ្រុង
ក្នុងការចិញ្ចឹមយើងត្រូវគិតពីបរិមាណមាន់អោយសមស្របនិងទំហំទ្រុងគឺ៥ទៅ៧ក្បាលក្នុង
ផ្ទៃដី១ម៉ែត្រការ៉េ ។​
៣ ចំណី
ក ចំណីផ្តល់ថាមពល មាន​ ចុងអង្ករ ស្រូវ កន្ទក់ ពោត ដំឡូង និងប្រេងរុក្ខជាតិ 
ខ ចំណីផ្តល់ប្រូតេអីន មាន ត្រី កំពិស កូនកង្កែប ក្តាមខ្យង សត្វល្អិត និងពពួកសណ្តែក
គ ចំណីផ្តល់ជីវជាតិ មាន ពពួកបន្លែ ចក សារាយ ស្មៅ និងត្រកួន
ឃ ចំណីផ្តល់សារធាតុរ៉ែ មាន ម្សៅឆ្អឹង ម្សៅសំបកខ្យងខ្ចៅ និងអំបិល
យកធាតុទាំង៤ផ្សំចូលគ្នាអោយសព្វរួចស្រោចមេចំណីដាក់អោយសី ។
៤ ការលាយទឹកអោយផឹក
-មេចំណី         ១០សេសេ
-មេថ្នាំព្យាបាល ១០សេសេ
-មេថ្នាំការពារ   ១០សេសេ
-ទឹក               ១០លីត្រ

៥ ថ្នាំព្យាលបាលនិងការពារ
កសិករត្រូវចេះផលិតថ្នាំព្យាបាលក៏ដូចជាថ្នាំការពារកុំអោយសត្វឈីដោយខ្លួនឯងទើបទាន់សភាពការណ៏នៅពេលផ្ទុះជំងឺម្តងៗ ។​ឧទាហរណ៏ មាន់កើតជំងឺដង្កោកាច់យើងផ្សំ
-ដើមប្រម៉ាត់ដីក្រហម ០,៥ខាំ
-អំបិល ១ស្លាបព្រាបាយ
-វល្លិ៍ពេជ្រ ០,៥ខាំ
-ប្រក់ប្លែ ០,៥ខាំ
-គល់ស្លឹកគ្រៃ០,៥ខាំ
 រំងាស់ទឹក៣យកទឹក១ លាយជាមួយមេថ្នាំដាក់អោយមាន់ផឹក ។
៦ អនាម័យ 
-បោសសំអាតកើបលាមកចេញជាប្រចាំ
-លាយថ្នាំបាញ់កំចាត់មេរោគ ដែលមានធាតុផ្សំ​
 -ទឹកខ្មេះ ១
 -ស្រាស ១
 -មេជី ១
-ស្ករកសិកម្ម ១
-ទឹក ៥​
លាយចូលគ្នាអោយសព្វផ្អាប់ទុក៧ថ្ងៃប្រើបាន ពេលប្រើយកទឹកថ្នាំ១លីត្រលាយទឹកធម្មតា៥០លីត្រ បាញ់កំចាត់មតរោគ ។

ប្រភព៖ cnadcambodia.org

Post a Comment

0 Comments