ការចិញ្ចឹមអាចធ្វើបានច្រើនវិធី អាស្រ័យទៅលើការចូលចិត្ត ខាងក្រោមជាវិធីមួយក្នុងចំណោមវិធី ផ្សេងទៀត ។
១. ការរៀបចំអាងចិញ្ចឹម
– អាងស៊ីម៉ង់ត៍ 4ជ្រុង ប្រវែង 2×3 ម៉ែត្រ កម្ពស់ 1ម៉ែត្រ
– យកបំពង់ទុយោ pvc ចំនួន 2 មកដាក់សំរាប់បញ្ចេញ និងបញ្ចូលទឹក
– អាងថ្មីត្រូវត្រាំទឹកទុកចោល ហើយប្ដូរទឹក 3-4ដង
– យកដើមចេកមកដាក់ក្នុងអាងដើម្បីកាត់បន្ថយជាតិកំបោរ
–
ដាក់ដីប្រមាណកម្រាស់ 2 ទៅ 3តឹក ហើយធ្វើដំបូលអាង ដើម្បីជាម្លប់
ដាក់បំពង់ទុយោ ផែនក្បឿងចាស់ៗជាជម្រករបស់វាហើយគួរដាំស្រូវ
ត្រកួននឹងស្មៅ ចក សារាយ រួចដាក់ទឹកចូល កំពស់ប្រមាណ 3តឹក ។
២. ការដាក់ចិញ្ចឹម និងថែទាំ
– ព្រលែងក្ដាមដែលចាប់មកពីបឹកធម្មជាតិ ដែលមានសុខភាពល្អ ប្រហែល 50ក្បាល
– ឈ្មោល 25 មេ 25 ដាក់ចូលក្នុងអាង ហើយមួយអាទិត្យផ្ដល់ចំណី 3ដង
– ចំណីមានដូចជាបាយ កូនត្រីល្អិត កំពិស ស្ពៃ ត្រកួន
– គួរដាក់ចំណីឲ្យសមល្មម កុំឲ្យច្រើនហួសពីតម្រូវការ ព្រោះអាចធ្វើឲ្យអាងស្អុយ ដូចនេះ គួរយក ចេញវិញបើនៅសល់
– ប្ដូរទឹក 2-3 ដងក្នុងមួយខែ ។
- បើយកកូនក្ដាមតូចៗដែលមានអាយុ 15ថ្ងៃ ដំបូង គួររកដង្កូវក្រហម
ឬក៏ពងមាន់ស្ងោរយកពង ក្រហមជាចំណី
ក្រៅពីនោះរកកូនត្រីកំពិសមកចិញ្ច្រាំឲ្យវាស៊ី
ឬក៏ចំណីត្រីអណ្ដែង
– អាយុបាន 30ថ្ងៃ សឹមយកមកព្រលែង ផ្ទៃអាង 1ម៉ែត្រការ៉េ អាចព្រលែងបាន ១ម៉ឺនក្បាល ។
៣. ការប្រមូលផល
– ក្ដាមនឹងសក ពី 13-15 ដង ទើបល្មមជាក្ដាមពេញវ័យអាចយកទៅលក់បាន
– នៅរដូវភ្លៀង មេក្ដាម 1ក្បាលមានពងប្រមាណ 500-700 ពងក្ដាមធំធាត់រយៈពេលពី 6-8ខែ ។
៤. ការសកសំបក
– ក្ដាមដែលសកសំបកសង្កេតបាននៅពេលដែលស្នាមឆ្នូតខាងចុងនៃសំបកខ្នងឃ្លាតគ្នាខុសប្រក្រតី
– សំបកក្ដាមនឹងនៅស្ងៀម ហើយទាញជើងចេញក្រៅទាំងសងខាង
– ស្នាមទ្រនុងខ្នងនឹងបើកចេញ
– ជើងគូរខាងក្រោយរបស់វា ក៏របើកចេញមកមុន ៕ ប្រភព: អ៊ាង សុផល្លែត
0 Comments