* ការរៀបចំស្រះ៖
– យើងអាចទិញផ្ទាំងកៅស៊ូប្លាស្ទិច និងរៀបចំធ្វើជាបង្គោលគ្រោងឬស្សីដែលមានទំហំ ២ម x ៤ម x កម្ពស់១ម។
– ដាក់ទឹកចូលកម្ពស់៥តឹក និងដាក់ចក និងកំប្លោកចូលមួយចំនួន។
* ការដាក់កូនត្រីចិញ្ចឹម និងការថែទាំ៖
– យកកូនត្រីដែលមានអាយុ ២-៣អាទិត្យ ដាក់កូនត្រីចូលចំនួនប្រមាណ១០០០ក្បាលក្នុងស្រះនោះ។
– ចំពោះកូនពូជយើងអាចសាកសួររកនៅកន្លែងកសិដ្ឋានបង្កាត់ពូជត្រី ឬសាកសួរនៅមន្ទីជលផល ឬអាចទិញមេ និងបាដែលធំល្អពីទីផ្សារមកចិញ្ចឹមយកពូជកូនដោយខ្លួនឯង។
– ត្រូវផ្លាស់ប្តូរទឹករាល់១អាទិត្យម្តង។
* ការឲ្យចំណី៖
– ចំណីរបស់វាមានដូចជាកូនក្តាម កង្កែបតូចៗ ប្លង់តុង ជាពិសេសជន្លេនដែលសំបូរទៅដោយប្រូតេអ៊ីន ដែលធ្វើឲ្យត្រីឆាប់ធំធាត់ និងមានសុខភាពល្អ យើងអាចរកបានយ៉ាងស្រួលនៅរដូវវស្សា ។
-យើងអាចដាក់ចំណីឲ្យវា២ដង ក្នុងមួយថ្ងៃ ព្រឹក និងល្ងាច។
– រយៈពេល ៦-៧ខែ យើងអាចប្រមូលផលបានហើយ។
* វិធីផ្សំចំណីបន្ថែម
* ធាតុផ្សំមាន៖
១ កន្ទក់២បាវជី
២ កាកដូង១បាវជី
៣ សាច់ត្រីម៉ដ្ឋ៦គីឡូក្រាម
៤ សណ្តែកសៀងកិន ៦គីឡូក្រាម
៥ អតិសុខុមប្រាណ EM ១លីត្រ
៦ ស្ករងូ ១គីឡូក្រាម
៧ ប្រេងសណ្តែក១-២លីត្រ។
* វិធីធ្វើ៖
– លាយធាតុផ្សំពី១-៤ និងប្រេងសណ្តែកចូលគ្នាឲ្យសព្វ។
– លាយអតិសុខុមប្រាណ EM ១លីត្រ និងស្ករងូ ១គីឡូក្រាម ជាមួយទឹក២០លីត្រ ទុករយៈពេល១២ម៉ោង។
– បន្ទាប់មកយកល្បាយទាំងអស់ លាយជាមួយទឹក២០លីត្រខាងលើកូរឲ្យល្បាយសព្វ រួចធ្វើជាគ្រាប់តូចៗដើម្បីដាក់ជាចំណីត្រី។
– ហាលវាឲ្យស្ងួតរយៈពេល២ថ្ងៃយើងអាចយកមកប្រើបានហើយ យើងអាចរក្សាវាទុកប្រើបានរយៈពេល២ខែ
អត្ថបទដោយ៖ អ៊ាង សុផល្លែត
0 Comments