១-ការរៀបចំគ្រាប់ពូជ៖ យើត្រូវយកគ្រាប់ពូជត្រាំក្នុងទឹកជីធម្មជាតិរយះពេល១២ម៉ោង
រួចស្រង់គ្រាប់ពូជរួចយកក្រណាត់ មកខ្ចប់ និងផ្សើមទឹកអោយ សើមៗជានិច្ច។
ផ្អាប់ទុកពី១ ទៅ២យប់ ដើម្បីអោយដុះពន្លកទើបយកទៅដាំ។
២-ការរៀបចំដី៖ ត្រូវភ្ជួរដីលើកទី១ភ្ជួរកំចាត់ស្មៅ
ភ្ជួរលើកទី២និងរាស់អោយរាបស្មើល្អ
រួចលើករងដែលមានទទឹង៨០សង់ទីម៉ែត្រទៅ១២០
សង់ទីម៉ែត្របណ្តោយអាស្រ័យយើងចង់បាន បន្ទាប់មក
យកជីដែលផ្សំពីលាមកសត្វមកដាក់ទ្រាប់បាតហើយជ្រំដីត្រឡប់សារចុះ
ឡើងៗដើម្បីអោយជីចូលទៅក្នុងដីបន្ទាប់មក យករនាស់មក រាស់ដីអោយ បានស្មើល្អ។
របៀបផ្សំជីលាមកសត្វ៖
ក-ធាតុផ្សំ៖ (លាមកសត្វ១គីឡូក្រាម អង្កាម១គីឡូក្រាម កន្ទក់១គីឡូក្រាម មេជី១០សេសេ ស្កររងូ១០សេសេ ទឹក១០លីត្រ)
ខ-របៀបលាយ៖ (លាយច្របល់ធាតុទាំងអស់ចូលគ្នាផ្អាប់ទុក៧ថ្ងៃប្រើបាន)
បញ្ជាក់៖ មេជីនិងស្កររងូសូមទាក់ទង ០២៣ ៤៥ ៦៦៦ ៨០
៣-របៀបដាំ៖ ឆូតរងដាំដោយទុកចន្លោះពីចង្អូរមួយទៅចង្អូរមួយប្រវែង៥០សង់ទីម៉ែត្រទៅ
១០០ សង់ ទីម៉ែត្រ រួចហើយ រោយគ្រាប់ដោយចន្លោះ ពីគ្រាបើមួយទៅមួយ
ប្រវែង១សង់ទីម៉ែត្រទៅ២សង់ទីម៉ែត្រ បន្ទាប់មក យកកំទេចចំបើង គ្របការពារ
កុំអោយហួតសំណើម។៤-ការប្រើជី PN៖ រយះពេល៧ថ្ងៃយើងប្រើជី PN ម្តងជាលើកទីមួយដោយប្រើជី៣មុខក្នុង មួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា។ លើកទីពីរយើងដាក់៧ថ្ងៃ បន្តាប់ ពីដាក់លើកទីមួយហើយដោយប្រើជី៣មុខ ក្នុងមួយមុខៗយើងប្រើអស់ ៦ដបក្នុង ១ហិចតា ។ លើកទី៣ យើងដាក់៧ថ្ងៃ បន្តាប់ពីដាក់លើកទី២ហើយដោយប្រើ ជី៣មុខ ក្នុងមួយមុខៗយើងប្រើអស់៦ដបក្នុង១ហិចតា៕
0 Comments