១. ដំណាំជម្រក
ស្រឹងជញ្ជក់ទឹកដោះមានដំណាំជម្រកជាច្រើនក្រៅពីដំណាំស្រូវដូចជា ស្មៅអង្ករ ស្រូវព្រៃ ពោត និងស្មៅ Echinochloa។
២. ជីវិតរស់នៅ និងការបំផ្លាញ
នៅពេលវាលស្រែមិនទាន់មានស្រូវ
ស្រឹងពេញវ័យអាចរស់នៅលើស្មៅ និងច្រើនហើរមកស្រែនៅពេលស្រូវបែកផ្កា។
ស្រឹងពេញវ័យធ្វើសកម្មភាពខ្លាំងនៅពេលព្រឹកព្រលឹម និងពេលព្រលប់ប៉ុន្តែស្រឹងជញ្ជក់ទឹកដោះពេញវ័យមិនត្រូវបានទាក់ទាញខ្លាំងដោយភ្លើងអំពូលឡើយ។
ពងញាស់នៅពេលព្រឹក
ហើយនៅពេលញាស់កូនស្រឹងប្រមូលផ្តុំនៅជុំវិញសម្បុកប្រហែល២ ទៅ៣ម៉ោង
ទើបបែកខ្ញែកឡើងលើកួរស្រូវ។ នៅពេលមានការប៉ះទង្គិច ទាំងកូនស្រឹង
និងស្រឹងពេញវ័យសុទ្ធតែបញ្ចេញនូវក្លិនក្រពុល (ឆ្អេះ)ដូចសង្កើច
ហើយកូនស្រឹងទម្លាក់ខ្លួនចុះដី ហើយស្រឹងពេញវ័យហើរចេញយ៉ាងលឿន។ ទាំងកូនស្រឹង
និងស្រឹងពេញវ័យច្រើនប្រមូលផ្តុំនៅលើកួរស្រូវ
ចុចបឺតគ្រាប់ស្រូវកំពុងចេញទឹកដោះ
ដោយប្រើបំពង់មាត់ចុចតាមចន្លោះកណ្តាលនៃសំបកស្រូវ ធ្វើឱ្យគ្រាប់ស្រូវស្កក
ឬគ្រាប់អង្ករខុសប្លែកពីធម្មតា និងងាយបាក់នៅពេលកិន។
ស្នាមចុចបឺតរបស់ស្រឹងបង្កឡើងដោយផ្សិត
ហើយបន្សល់ទុកនូវស្នាមពណ៌ត្នោតលើគ្រាប់ស្រូវ។
ស្រឹងជញ្ជក់ទឹកដោះក៏អាចចុចបឺតស្លឹក និងត្រួយខ្ចីស្រូវដែរ។
៣. កត្តាជះឥទ្ធិពលដល់បរិមាណស្រឹងលើវាលស្រែ
- កត្តាអាកាសធាតុៈ សីតុណ្ហភាពពី២៧ ដល់២៩អង្សាសេ និងសំណើមពី៨០ ទៅ៨៥ភាគរយគឺសមស្របសម្រាប់ស្រឹងជញ្ជក់ទឹកដោះ។ មេឃស្រទុំ ភ្លៀងរលឹម និងមិនសូវមានខ្យល់គឺសមស្របសម្រាប់ការលូតលាស់របស់ស្រឹង។
- សត្រូវធម្មជាតិៈ ពពួកឃ្មុំនៃសណ្តាន Scelionidae ច្រើនប៉ារ៉ាស៊ីតលើពងស្រឹង។ ពពួកពីងពាងចាប់កូនស្រឹង និងស្រឹងពេញវ័យជាចំណីអាហារ។ ចង្រិត កណ្តុរ និងកណ្តូបអង់តែនវែង ស៊ីពងស្រឹងជាអាហារ។ ផ្សិត Beauveria bassiana បង្កជម្ងឺដល់កូនស្រឹង និងស្រឹងពេញវ័យ។
៤. វិធីសាស្រ្តទប់ស្កាត់ និងកម្ចាត់
- ធ្វើអនាម័យស្រែ ដោយសម្អាតជម្រករបស់ស្រឹង
- ប្រើស្បៃមុងអូសប្រមូលស្រឹងយកមកបុកលាយទឹក ហើយបាញ់ទៅក្នុងស្រែដើម្បីប្រដេញស្រឹងចេញពីស្រែវិញ
- ថែរក្សាសត្វមានប្រយោជន៍ ដោយកាត់បន្ថយការប្រើថ្នាំពុលគីមីដែលមានកម្រិតពុលខ្លាំង
- ប្រើថ្នាំពុលផ្សំពីរុក្ខជាតិ
រៀបរៀងដោយៈ
១. លោកសាស្រ្តាចារ្យបណ្ឌិត ជាង ហុង សាកលវិទ្យាល័យភូមិន្ទកសិកម្ម
២. លោក ងិន ឆាយ នាយកដ្ឋានដំណាំស្រូវ នៃអគ្គនាយកដ្ឋានកសិកម្ម
ដកស្រង់(ដោយសង្ខេប)ចេញពីៈ
សៀវភៅសត្វចង្រៃបំផ្លាញដំណាំសំខាន់ៗនៅកម្ពុជា (បណ្ណាល័យអគ្គនាយកដ្ឋានកសិកម្ម)
0 Comments