ដំណាំអនុវត្តកសិកម្មល្អ រឺ Good Agricultural Practices (GAP)
គឺជាដំណាំដែលដាំដុះឡើងតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវ និង
ប្រើប្រាស់ថ្នាំពុលកសិកម្មក្នុងកម្រិតមួយដែលបានកំណត់ដោយស្តង់ដាប្រើប្រាស់យ៉ាងច្បាស់លាស់។
ជាពិសេសដំណាំប្រភេទនេះបានផ្ដល់នូវទិន្នផលខ្ពស់ និង
មានទីផ្សារក្នុងប្រទេសកម្ពុជាផងដែរ។ បច្ចុប្បន្ននេះ
ក្រសួងកសិកម្ម និង អង្គការពាក់ព័ន្ធនានាបានជំរុញ
លើកទឹកចិត្តអោយប្រជាកសិករខ្មែរងាកមកដាំដំណាំប្រភេទនេះ
ដើម្បីផ្គត់ផ្គង់តម្រូវការបន្លែក្នុងស្រុក ជាពិសេស
គឺដើម្បីកាត់បន្ថយការនាំចូលបន្លែយ៉ាងគគ្រឹកគគ្រេងពីប្រទេសជិតខាងផងដែរ។
លោក
កយ បូរិន ជាកសិករគំរូមួយរូប នៅស្រុកស្អាង ខេត្តកណ្ដាល
ហើយដែលទទួលបានប្រាក់ចំណេញជាមធ្យមប្រមាណ៦០០
ដុល្លារអាមេរិកជារៀងរាល់ខែពីការដាំបន្លែនេះបាន
លើកឡើងថាអស់រយៈពេលជាង១៧ឆ្នាំមកហើយ
ដែលលោកដាំបន្លែដោយគ្មានបច្ចេកទេសត្រឹមត្រូវ។
វាធ្វើអោយទទួលបានទិន្នផលទាប មិនត្រូវនឹងទីផ្សារ
ហើយប្រើប្រាស់ថ្នាំកសិកម្មច្រើន។
ប៉ុន្តែក្រោយមកលោកបានរៀនចេះពីរបៀបដាំបន្លែតាមបែបអនុវត្តកសិកម្មល្អ
(GAP) ពីអង្គការមួយ ធ្វើអោយលោកចាប់អារម្មណ៍ក្នុងការសាកល្បង
ហើយក៏ទទួលបានជោគជ័យតែម្តងក្នុងរយៈពេលត្រឹមមួយឆ្នាំប៉ុណ្ណោះ។
ប្រភព៖ SABAY
0 Comments