ចកបាយទាមាន ផ្ទុកដោយ ប្រូតេអ៊ីនពី ៣៤ ទៅ ៤៥ ភាគរយដែលជាប្រភេទចំណីមួយយ៉ាងល្អសម្រាប់មាន់ ទា និងជ្រូក ។ យើងគួរបង្កើតទីមួយសម្រាប់ចិញ្ចឹមចកបាយទាឲ្យបានច្រើនបើគ្មានស្រះ គួររកវិធីចិញ្ចឹមចកបាយ ទានេះឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ពីព្រោះវាជាប្រភពចំណីមាន់យ៉ាងសំខាន់ណាស់ មួយវិញទៀតវាងាយស្រួលចិញ្ចឹម ឆាប់ទទួលបានផល អាចឲ្យមាន់ស៊ីក្នុងចំនួនច្រើនបាន ដោយគ្មានប៉ះពាល់ដល់ការលូតលាស់ និងអាចជួយឲ្យមាន់ពងបានច្រើនផងដែរ ។ យើងអាចលាយវាជាមួយកន្ទក់ និងចុងអង្ករ ឬលាយជាមួយចំណីផ្សេងទៀតក្នុងមាត្រា ៥០ភាគរយ ឬច្រើនជាងនេះជាការស្រេច ៕
ប្រភព: អ៊ាង សុផល្លែត
0 Comments