បទពិសោធន៍ផ្សំថ្នាំពុលពីរុក្ខជាតិកំចាត់ចៃ និងដង្កូវខៀវ លោកពូ
មិញ ឈិន អាយុ ៥៥ ឆ្នាំ រស់នៅភូមិពញាអង្គរ ឃុំវត្តអង្គខាងជើង
ស្រុកបន្ទាយមាស ខេត្តកំពត ។
គាត់មានបទពិសោធន៍ផ្សំថ្នាំពុលផ្សំពីរុក្ខជាតិ ដែលអាចកំចាត់ចៃ
និងដង្កូវខៀវបានជោគជ័យ ។ បទពិសោធន៍នេះគាត់ចេះពីលោក រស់ ម៉ៅ
រស់នៅភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ
គួបផ្សំគំនិតច្នៃប្រឌិតរបស់គាត់ផ្ទាល់ ។
1. ធាតុផ្សំ
- ធាតុសំខាន់ៗ ដែលគាត់ប្រើមាន៖
- ផ្លែរាំងភ្នំ ១ ផ្លែ
- សំបកស្លែង ០,៥ គីឡូក្រាម
- សំបកស្តៅ ០,៥ គីឡូក្រាម
- ផ្លែស្លាក់ ០,៥ គីឡូក្រាម
- ឫសនិងដើមថ្នាំជក់ ០,៥ គីឡូក្រាម
- មើមស្លែងដងដឹង ០,៥ គីឡូក្រាម
- សំបកក្រសាំង ០,៥ គីឡូក្រាម
2. របៀបផ្សំ
គាត់បានយក
ផ្លែរាំងភ្នំ ពុះជាពីរ
ហើយធាតុផ្សំទៀតគាត់យកមកកាត់ជាកំណាត់តូចៗ រួចដំបំបែក
បន្ទាប់មកយកទៅចាក់ត្រាំក្នុងទឹក ៣០ លីត្រ ។
ពាងដែលត្រាំថ្នាំត្រូវគ្របឲ្យជិតរក្សាទុកនៅក្នុងម្លប់។ រយៈពេល ១៥
ថ្ងៃ ក្រោយមកអាចយកប្រើបាន ។
3. ការប្រើប្រាស់
គាត់បានយក
ទឹកថ្នាំទៅប្រើលើសណ្តែកកួរ ត្រសក់ ។
ចំពោះបរិមាណប្រើគាត់លាយទឹកថ្នាំ ១ លីត្រ ជាមួយទឹកធម្មតា ៤ លីត្រ
និងសាប៊ូ ១ ស្លាបព្រាបាយ ។
៤. ចំណាប់អារម្មណ៍
ក្រោយពី
ប្រើថ្នាំខាងលើនេះមក គាត់មានចំណាប់អារម្មណ៍ថា
ថ្នាំនេះមានប្រសិទ្ធិភាពណាស់ ក្នុងការកំចាត់សត្វបំផ្លាញបន្លែ
ពិសេស គឺចៃ និងដង្កូវខៀវ ។ ចំពោះដំណាំវិញគាត់សង្កេតឃើញថា
មានការលូតលាស់ល្អដើមស្លឹកធំៗ និងមានរស់ជាតិឆ្ងាញ់ ។ មួយវិញទៀត
ការប្រើប្រាស់ថ្នាំផ្សំពីរុក្ខជាតិនេះ
ជួយកាត់បន្ថយការចំណាយទៅលើការទិញថ្នាំពុលគីមី
និងមិនប៉ះពាល់ដល់សុខភាពមនុស្ស និងសត្វ
ហើយថែមទាំងផ្តល់ជីជាតិដល់ដីទៀតផង៕
(ដកស្រង់ចេញពី ខេមបូឌាអេចបេ្រសញូស៍)
0 Comments